ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ និស្សិតក្មេងវត្ត
​មេ​គយ​ខេត្ត​ឧត្តរមានជ័យ លោក ឈុន សុភមង្គល បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រកព្រំដែន​ ​យ៉ាង​គគ្រឹកគគ្រេង​
Sat,06 February 2021 (Time 05:17 PM)
ដោយ ៖ និស្សិតក្មេងវត្ត (ចំនួនអ្នកអាន: 10នាក់)

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១(​ម៉ោង 2:30)
​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​អ្នក​ស្និទ្ធ​នឹង​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ បានឲ្យដឹងថា នៅ​ដើមឆ្នាំ​២០២១​នេះ លោក ឈុន សុភមង្គល បើកដៃ​ឲ្យ​ប្រធានការិយាល័យ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ក៏​ដូចជា​ប្រធាន​ការិយាល័គយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង និង​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ក្នុងនោះ​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​។ ការដែល​លោក កែវ សារ៉ាត់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ជា​បង្អែក​ដ៏​រឹងមាំ​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ បានឲ្យដឹងថា ចាប់តាំងពី​ដើម​ខែ​មករា ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ​គឺ​លោក កែវ សារ៉ាត់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​សុខ​ស្រួល​។​ដូច្នេះហើយ​ទើប​ក្រុម​គយ​ចល័ត​ក្រសួង​ឈរជើង​នៅ​ស្នាក់ការ​ចំណុច​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត​។

​ចំណែក​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ សម្ងំ​ទទួល​ផលប្រយោជន៍​យ៉ាង​ត្រជាក់ចិត្ត​ព្រោះ​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ដែល​កំពុង​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​។​

​សេចក្តីរាយការណ៍​ពី​ស្និទ្ធ​នឹង​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ​បានឲ្យ​ដឹង​ថា ដោយសារ​ចំណាយ​ដើមទុន​អស់​ច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ទើប​លោក ឈុន សុភមង្គល ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។

​ក្នុងនោះ ករណី​លោក កែវ សារ៉ាត់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ជាំ និង​លោក វ៉ាន់ ក្តេ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក៏​ដូច​ជា​មេ​គយ​នៅ​ច្រក​ជប់​គគីរ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក​គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក ឈុន​សុភមង្គល តែម្តង​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ​ព្រោះ​ក្នុង​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ចាប់ តាំងពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៩ មកដល់ពេលនេះ​គឺ​លោក ឈុន សុភមង្គល បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេញទំហឹង​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ