ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ និស្សិតក្មេងវត្ត
​អាជីវកម្ម​រណ្តៅ​ដី​ធំៗ​ជ្រៅៗ​នៅ​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល មាន​ការឃុបឃិត​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ ​មាន​លក្ខ​ខណៈ​ជា​ប្រព័ន្ធ​របស់​មន្ត្រី​ពុករលួយ​
Sat,06 February 2021 (Time 04:58 PM)
ដោយ ៖ និស្សិតក្មេងវត្ត (ចំនួនអ្នកអាន: 11នាក់)

កណ្តាល​, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០២១(​ម៉ោង 2:30)
​ដោយ​៖ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រះ​ប្រ​សប់ ស្រុក​ខ្សាច់កណ្តាល បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​អាជីវកម្ម​រណ្តៅ​ដី​ធំៗ​ជម្រៅ​ដល់​ក្បាល​ប្រេត​២​កន្លែង កំពុង​ដំណើរការ​យ៉ាង​រលូន​ដែលមាន​ម្ចាស់​ឈ្មោះ ថាវ ស្រៀ​ង និង​ឈ្មោះ លាភ កៅ ដែល​ល្បីល្បាញ​យូរ​ឆ្នាំ​មកហើយ​។

​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​ប្រធានការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​ខ្សាច់កណ្តាល និង​លោក ប៊ុន​ផេង អភិបាល​ស្រុក​ខ្សាច់កណ្តាល ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ ថាវ ស្រៀ​ង និង​ឈ្មួញ​ឈ្មោះ លាភ កៅ មិន​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានទេ​។​

​សេចក្តីរាយការណ៍​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រះ​ប្រ​សប់ ស្រុក​ខ្សាច់កណ្តាល បាន​អំពាវនាវ​ឲ្យ​លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ព្រមទាំង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​លោក​ជា សារិទ្ធិ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កណ្តាល កំពុង​បណ្តោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ថាវ ស្រៀ​ង និង​ឈ្មួញ​ឈ្មោះ លាភ កៅ ធ្វើ​អាជីវកម្ម​រណ្តៅ​ដី​យ៉ាង​រលូន​។
​បើ​តាម​សេចក្តីរាយការណ៍​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ថាវ ស្រៀ​ង និង​ឈ្មួញ​ឈ្មោះ លាភ កៅ បានឲ្យដឹងថា អាជីវកម្ម​រណ្តៅ​ដី​របស់​ឈ្មួញ​ទាំង​២​នាក់​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​។​
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រះ​ប្រ​សប់ បានឲ្យដឹង​ទៀត​ថា​ឈ្មួញ​ឈ្មោះ ថាវ ស្រៀ​ង និង​ឈ្មួញ​ឈ្មោះ លាភ កៅ ជីករណ្តៅ​ធំៗ​ជ្រៅៗ​ហើយ​ប្រើប្រាស់​រថយន្ត​កែច្នៃ​ធំៗ​ដឹកជញ្ជូន​អាចម៍ដី​ធ្វើ​អា​ជី​កម្ម​ដោយ​មិន​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ​បានបទដ្ឋាន​បច្ចេកទេស​នោះទេ​។ ដូច្នេះ​លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ក៏ដូចជា លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​មិនគួរ​បណ្តែតបណ្តោយ​តទៅ​ទៀត​ឡើយ​ព្រោះ​រថយន្ត​ដឹក​អាចម៍ដី​របស់​ឈ្មួញ​ឈ្មោះ ថាវ ស្រៀ​ង និង​ឈ្មួញ​ឈ្មោះ លាភ កៅ ធ្វើឲ្យ​ខូច​ផ្លូវក្នុង​មូលដ្ឋាន​ជា​បន្តបន្ទាប់​។ ចំណែក​លោក ប៊ុន ផេង អភិបាល​ស្រុក​ខ្សាច់កណ្តាល ក៏ដូចជា​លោក ជា សារិទ្ធិ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កណ្តាល កំពុង​សម្ងំ​ទទួល​ផលប្រយោជន៍​យ៉ាង​ត្រជាក់ចិត្ត​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ