ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០៥០
គេហទំព័រ និស្សិតក្មេងវត្ត
​ម៉ាស​ដែល​សម្តេច​តេជោ ប្រកាស​បញ្ចេញ​បន្ថែមចំនួន​២​លាន បាន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ជា​បណ្ដើរៗ​!
Fri,04 December 2020 (Time 10:11 AM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 19នាក់)

ក្រោយពី​មាន​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​ផ្ទុះឡើង នៅ​យប់​ថ្ងៃទី​០១​ខែ​ធ្នូ ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានសម្រេច​បញ្ចេញ​ម៉ាស​ចំនួន​២​លាន​បន្ថែមទៀត សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដោយ​១​លាន​សម្រាប់​រាជធានី​ភ្នំពេញ និង ១​លាន​សម្រាប់ ខេត្តសៀមរាប​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​សម្តេច តេ​ជោ បាន​បញ្ចេញ​ម៉ាស ចែកជូន​ដល់​ពលរដ្ឋ ដែល​កាលពី​លើក​ទី​១ សម្តេច​ក៏​បាន​បញ្ចេញ​ម៉ាស​ចំនួន​២​លាន​ដូចគ្នា​។​

​នៅ​យប់​ថ្ងៃ​ដដែល​នេះ ដោយ​បាន​ទទួល​ភារកិច្ច​ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ក្រោម​ការចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ផ្ទាល់​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​ប្រតិបត្តិការ ជួយ​ដឹក​ជញ្ជូន​ម៉ាស​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ឆ្ពោះ​ទៅ​សាលា​រាជធានី​ភ្នំពេញ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​។​

​ព្រម​ជាមួយ​គ្នា​នេះ​ផង​ដែរ ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​មិន​បង្អង់​យូរ ឯកឧត្តម ឃួ​ង ស្រេង និង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដឹកនាំ​ក្រុម​ការងារ​ដោយ​ផ្ទាល់ ចុះ​ធ្វើ​ការចែក​ម៉ាស ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​ជា​ច្រើន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ជា​បណ្ដើរៗ និង​ឆ្លៀតឱកាស​ធ្វើការ ផ្សព្វផ្សាយ​សេចក្ដីណែនាំ តាមរយៈ​សារ​សម្លេង ដែល​អាវុធហត្ថ​រាជ​នី​ភ្នំពេញ ចងក្រង​ឡើង ចាក់ផ្សាយ​តាម​ឧគ្ឃោសនស័ព្ទ​បំពាក់​នៅ​លើ​ម៉ូតូ​កង់​បី​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្តីពី​ការ បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ កូវី​ដ​-១៩ ដើម្បី​រំលឹក​ដល់​ពលរដ្ឋ​ទូទៅ ឲ្យចូល​រួម បង្ការ ទប់ស្កាត់ នូវ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ទាំងអស់គ្នា​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ