ភ្នំពេញ ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋសង្កាត់ផ្សារដេប៉ូ២បានឲ្យដឹងថា មានទីតាំងបើកល្បែងស៊ីសងខុសច្បាប់កត់ឆ្នោតយួនពីរកន្លែងជាប់គ្នាជ្រក ក្រោមស្លាកយីហោឆ្នោតខ្មែរ ស្ថិតនៅផ្លូវឌឿងហែម ទល់មុខហាងម៉ាស្សា៤៤៤៤ កែងនិងផ្លូលលេខ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក កំពុងសប្បាយកើបលុយ និងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងផ្ទះកំពុងបង្អួតអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក និងអធិការនគបាលខណ្ឌ ហើយម្ចាស់ទីតាំងកំពង់តែផ្គើននិងបទបញ្ជារបស់លលកឃួងស្រេងអភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ។ប្រជាពលរដ្ឋសង្ឃឹមថា លោក ឯក ឃុនឌឿន អភិបាលនៃគណះអភិបាលខណ្ឌទួលគោក រួមទាំងលោក សុខ ហេង អធិការនគបាលខណ្ឌទួលគោក បានដឹងចុះបង្ក្រាប់ទីតាំងកត់ឆ្នោតដ៏ធំមួយនេះកំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ និងសមត្ថកិច្ចយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចញញើតអ្វីបន្ដិចសោះឡើយ ។ទីតាំងនោះស្ថិតនៅឌឿងហែមទល់មុខហាងម៉ាស្សា៤៤៤៤ប្រមាណ៥៥ម៉ែត្រកែងនិងផ្លូវលេខ២២១ក្នុងសង្កាត់ផ្សារដេប៉ូ២ទណ្ឌទួលគោករាជធានីភ្នំពេញ ។គួររំលឹកថាកន្លងមកលោកអភិបាលនៃគណះអភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឌានទាំង២៤ខណ្ឌត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបានដេីម្បីធានាសន្ដិសុខសុវត្ថភាពសណ្ដាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាជនឧ្យិស្របតាមគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពទាំង ៩ ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ