ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តត្រៀមជួយសង្គ្រោះនិងបម្រើ ប្រជាពលរដ្ឋ នៅតាមតំបន់លិចទឹក និងបានបន្ថែមកម្លាំងទៅជួយលើកដាក់លីសែងនិងរៀបចំអំណោយសម្រាប់ត្រៀមចែកជូនប្រជាពលរដ្ឋ ២គោលដៅ ក្នុងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ សរុបស្មើនឹង ១,៩៨២គ្រួសារ ដែលក្នុងនោះរួមមាន៖1- ជួយលើកដាក់លីសែងនិងរៀបចំអំណោយ របស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១,២៥០គ្រួសារ មកពី ៦សង្កាត់ លើ ៨សង្កាត់ ក្នុងខណ្ឌច្បារអំពៅ ប្រព្រឹត្តទៅនៅភូមិកោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។2- ជួយលើកដាក់លីសែងនិងរៀបចំអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន ៧៣២គ្រួសារ ប្រព្រឹត្តទៅក្នុងបរិវេណគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ ក្រោមអធិបតីភាព ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។3- ក្រៅពីនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រចាំការនៅគោលដៅលិចទឹក នៅតែបន្តត្រៀមជួយសង្គ្រោះ ជួយដឹកជញ្ជូនសម្ភារៈ ដឹកជញ្ជូនប្រជាពលរដ្ឋ ត្រឡប់ចូលទៅកាន់ផ្ទះពួកគាត់វិញជាបណ្ដើរៗ និង ជួយដុសលាងបោសសំអាតផ្ទះសម្បែង ជូនដល់ពួកគាត់ នៅតាមតំបន់ដែលមានទឹកស្រក និងជួយច្រកដីទប់ទឹកកុំឲ្យហូរចូលផ្ទះប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ព្រមទាំង សំអាតបរិស្ថានជុំវិញបរិវេណគោលដៅឈរជើង គ្រប់ពេល៕ #PhnomPenhGRK
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ